Please note: The fonts used in this survey may not be supported by all operating systems







Close Window



ស្វាគមន៍ដល់ការស្ទង់មតិអំពីឥទ្ធិពលរបស់ មាតាបិតា និង អាណាព្យាបាល ទូទាំងក្រសួង!

ការស្ទង់មតិនេះបានរៀបចំឡើងដើម្បីស្វែងយល់អំពីមតិយោបល់ របស់លោកអ្នក អំពីសាលារបស់កូន។ យើងខ្ញុំជំរុញឲ្យលោកអ្នក បំពេញការស្ទង់មតិនេះ សម្រាប់កូនរបស់លោកអ្នកម្នាក់ៗ! ការស្ទង់មតិអំពីឥទ្ធិពលរបស់ មាតាបិតា និងអាណាព្យាបាល ទូទាំងក្រសួង គឺសម្រាប់មាតាបិតា និងអាណាព្យាបាល នៅសាលារដ្ឋ និងសាលាឆាធ័រ នៃទីក្រុង ហ្វីឡាដែលហ្វ្យ៉ា។


សូមបញ្ជាក់អត្តលេខសិស្ស របស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា
សូមអរគុណចំពោះការចូលរួមក្នុងការស្ទង់មតិឆ្នាំនេះ! ដើម្បីបំពេញ ការស្ទង់មតិនេះ សូមសរសេរអត្តលេខសិស្សក្រសួងអប់រំ នៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា របស់កូនលោកអ្នក នៅក្នុងប្រអប់ខាងក្រោមនេះ។ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាបានផ្ដល់ អត្តលេខឲ្យសិស្សទាំងអស់ ដែលរៀននៅ សាលារបស់ក្រសួងអប់រំ និងសាលាឆាធ័រ។ បើសិនលោកអ្នកជាមាតាបិតារបស់សិស្សដែលរៀននៅសាលារបស់ក្រសួងអប់រំ លោកអ្នកអាចឃើញ អត្តលេខសិស្សក្រសួងអប់រំនៃទី ក្រុងហ្វីឡាដែលហ្វ្យ៉ា របស់កូនលោកអ្នក នៅក្នុងរបាយការណ៍ពិន្ទុរបស់ពួកគេ។ បើសិនលោកអ្នកជាមាតាបិតារបស់សិស្សដែលរៀននៅសាលាឆាធ័រ លោកអ្នកអាចសុំអត្តលេខសិស្សក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា របស់កូនលោកអ្នកពីសាលារបស់ពួកគេ។

សូបកត់សម្គាល់៖ នៅពេលលោកអ្នកចាប់ផ្ដើមការស្ទង់មតិ លោកអ្នកត្រូវតែបំពេញឲ្យបានចប់សព្វគ្រប់តែម្ដង។ ការស្ទង់មតិនេះ ត្រូវចំណាយពេលប្រហែលជា១០នាទីដើម្បីបំពេញឲ្យចប់។

កំណត់សម្គាល់សម្រាប់មាតាបិតារបស់សិស្សដែលរៀននៅសាលាឆាធ័រ
អត្តលេខសិស្សរបស់សាលាឆាធ័រ ប្រហែលជាមិនដូចគ្នានឹង អត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា ទេ។ លោកអ្នកត្រូវតែសរសេរអត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា ទើបអាចបំពេញការស្ទង់មតិនេះបាន។ សូមទាក់ទងទៅសាលារបស់កូនលោកអ្នក ដើម្បីយកអត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា។
អត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា៖:       

ការស្ទង់មតិបិទនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ បើមានបញ្ហាក្នុងការចុចចូលដើម្បីបំពេញតាមកុំព្យូទ័រ ឬមានសំណួរអ្វី ដែលទាក់ទងនឹងការស្ទង់មតិនេះ សូមទាក់ទងមកក្រុមអ្នកធ្វើការ ស្ទង់មតិ លេខ៖ ២១៥-៤០០-៦៥៦៥ ឬ អ៊ីមែល៖ parentsurveyinfo@philasd.org

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា
ការិយាល័យផ្នែក ស្រាវជ្រាវ និង វាយតម្លៃ

សូមមើលទំព័វ៉ិបសៃរបស់យើង