ច្បាប់លេខ 66 – ខ្មែរ (Khmer)

នៅថ្ងៃទី30 ខែមិថុនា លោក Tom Wolf បានចុះហត្ថលេខាលើច្បាប់លេខ 66 នៃឆ្នាំ 2021 (ច្បាប់លេខ 66) ឲ្យក្លាយជាច្បាប់។ ច្បាប់លេខ 66 អនុញ្ញាតិអោយសិស្សានុសិស្សដែលបានចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សា 2020-21 ឲ្យរៀនថ្នាក់ដដែលរបស់ពួកគេវិញ ដើម្បីរៀនបន្ថែមនូវអ្វីៗដែលបានបាត់បង់ដោយសារជំងឺរាលដាលទូទាំងពិភពលោក ខូវីដ-19 ទោះ​ជាសិស្សរៀនបានតាមតម្រូវការសម្រាប់ការឡើងថ្នាក់ក៏ដោយ។ ផ្អែកលើច្បាប់នេះ មាតាបិតា/អាណាព្យាបាល និងសិស្សានុ​សិស្សដែលមានអាយុ 18 ឆ្នាំឡើងទៅ មានពេលរហូតដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ2021 ដើម្បីជ្រើសរើសឱ្យកូនរបស់គាត់ ឬសិស្សា​នុសិស្សផ្ទាល់ នៅរៀនថ្នាក់ដដែល ក្នុងឆ្នាំសិក្សា 2021-22។

លើសពីនេះទៀត ច្បាប់លេខ 66 អនុញ្ញាតឱ្យសិស្សពិការដែលបានចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សា 2020-21 ហើយមានអាយុ 21 ឆ្នាំក្នុងកំឡុងឆ្នាំសិក្សា 2020-21 ឬន ចន្លោះចុងឆ្នាំ 2020-21 និងដើមឆ្នាំសិក្សា 2021-22 ឲ្យចូលរៀននៅសាលាដែលមានការយល់ព្រមសម្រាប់ឆ្នាំសិក្សា 2021-22 និងទទួលសេវាកម្មដូចបានចែងនៅក្នុង កម្មវិធីអប់រំផ្ទាល់ខ្លួនរបស់សិស្ស [Individualized Education Program (IEP)] ក្នុងពេលថ្មីៗ ដែលមានការការពារទាំងអស់ក្រោម ច្បាប់អប់រំជនពិការ [Disabilities Education Act (IDEA)]។

មាតាបិតា/អាណាព្យាបាល ដែលចាប់អារម្មណ៍ក្នុងការចុះឈ្មោះកូនរបស់គាត់ឲ្យចូលរៀនវិញ ក្រោមជម្រើសខាងលើ សម្រាប់ឆ្នាំសិក្សា ២០២១-២២ ត្រូវផ្ញើ លិខិតជូនដំណឹងអំពីការរៀនថ្នាក់ដដែលរបស់សិស្ស ក្រោមច្បាប់លេខ ៦៦ នៃឆ្នាំ២០២១ នេះ ទៅក្រសួងអប់រំឲ្យទាន់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

ទាញយកលិខិតដាក់ពាក្យ ហើយផ្ញើវាទៅ Act66Submission@philasd.org ឲ្យទាន់ ថ្ងៃទី១៥ ខែកក្កដា។

មាតាបិតា/អាណាព្យាបាល ឬសិស្សានុសិស្ស ដែលមានបំណងចង់ឆ្លៀតឱកាសប្រើច្បាប់លេខ 66 ត្រូវបំពេញ ចុះហត្ថលេខាហើយបញ្ជូន លិខិតជូនដំណឹងអំពីការរៀនថ្នាក់ដដែលរបស់សិស្សតាមច្បាប់លេខ 66 នៃឆ្នាំ 2021 ទៅក្រសួងអប់រំរបស់សិស្ស និង/ឬ សាលារបស់សិស្ស នៅថ្ងៃ ឬមុនថ្ងៃ ទី15 ខែកក្កដា ឆ្នាំ2021។

សូមបញ្ជាក់ថា សិស្សានុសិស្សដែលមានអាយុ 18 ឆ្នាំឡើងទៅ ដែលចង់រៀនថ្នាក់ដដែលឡើងវិញ ក្នុងកំឡុងឆ្នាំសិក្សា 2021-22 ត្រូវបំពេញ ហើយបញ្ជូន លិខិតផ្ទាល់ខ្លួនរបស់ពួកគេ។ សម្រាប់សិស្សពិការដែលមានអាយុ 21 ឆ្នាំក្នុងកំឡុងពេលដែលបានរាយខាងលើ មាតាបិតា/អាណាព្យាបាល និងសិស្ស ត្រូវតែបំពេញលិខិត។

ព័ត៌មានបន្ថែម ត្រូវបានឆ្លើយនៅក្នុង សំណួរដែលគេឧស្សាហ៍សួរ (FAQ’s) ខាងក្រោម។

ដើម្បីមានសិទ្ធិរៀនថ្នាក់ដដែល សិស្សត្រូវបានចុះឈ្មោះចូលរៀននៅសាលាមួយ ក្នុងចំណោមសាលាដូចមានខាងក្រោមនេះ
ក្នុងរដ្ឋផិនស៊ីលវេនញ៉ា ក្នុងកំឡុងឆ្នាំសិក្សា 2020-21៖

  • សាលារដ្ឋ (a school district)
  • សាលាតាមតំបន់ (intermediate unit)
  • មជ្ឍមមណ្ឌលអប់រំផ្នែក វិជ្ជាជីវៈ និងបច្ចេកវិទ្យា (career and technical education center)
  • សាលាឆាធ័រ (charter school)
  • សាលាឆាធ័រសិក្សាតាមអ៊ិនធ័រណិត (cyber charter school)
  • សាលាឆាធ័រក្នុងតំបន់ ឬ (regional charter school, or)
  • សាលាឯកជន (nonpublic school)

សំណួរ ដែល សួរ ញឹកញាប់

សិស្សរបស់ខ្ញុំត្រូវបានគេអនុញ្ញាតឱ្យចូលរៀននៅសាលាដែលទទួលសិស្សតាមលក្ខណៈវិនិច្ឆ័យសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ ប្រសិនបើសិស្សរបស់ខ្ញុំរៀនថ្នាក់ដដែលឡើងវិញនៅសាលាដែលពួកគេបានចុះឈ្មោះចូលរៀនក្នុងកំឡុងឆ្នាំសិក្សា ២០២០-២០២១ តើកន្លែងនៅសាលាដែលទទួលសិស្សតាមលក្ខណៈវិនិច្ឆ័យនឹងត្រូវគេរក្សាទុកសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែរឬទេ?

អត់ទេ។ សិស្សដែលរៀនថ្នាក់ដដែលមួយឆ្នាំថែមទៀត
នឹងត្រូវដាក់ពាក្យសុំទៅសាលាដែលទទួលសិស្សតាមលក្ខណៈវិនិច្ឆ័យនោះជាថ្មី។

តើខ្ញុំអាចផ្ញើលិខិតដាក់ពាក្យក្រោយ ថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១ បានដែរឬទេ?

សភាបានកំណត់ថ្ងៃ ថាផុតកំណត់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្រោយពីថ្ងៃកំណត់នេះ ច្បាប់ និងការណែនាំ
របស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាដែលបានបង្កើតឡើង
នឹងត្រូវយកមកប្រើដើម្បីសម្រេចថាតើសិស្សមានសិទ្ធិរៀនថ្នាក់ដដែលឡើងវិញឬអត់។

សិស្សរបស់ខ្ញុំបានបញ្ចប់ការសិក្សានៅខែមិថុនា។ តើសិស្សរបស់ខ្ញុំមានសិទ្ធិរៀនថ្នាក់ទី១២ ឡើងវិញដែរឬទេ?

អត់ទេ។ សិស្សដែលបានបញ្ចប់ការសិក្សាស្របតាមតម្រូវការរបស់ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា
មិនគួរចុះឈ្មោះចូលរៀនវិញទេ។

សិស្សរបស់ខ្ញុំពិការ បានបញ្ចប់ការសិក្សា ឬបំពេញតាមគោលបំណង និងគោលបំណងដែលត្រូវធ្វើ នៅក្នុង IEP របស់ពូកគេ។ តើសិស្សពិការរបស់ខ្ញុំមានសិទ្ធិរៀនថ្នាក់ដដែលឡើងវិញបានដែរឬទេ?

អត់ទេ។ សិស្សពិការដែលបានបញ្ចប់ការសិក្សាស្របតាមតម្រូវការរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា
ឬដែលត្រូវតាមគោលបំណង និងគោលបំណងដែលត្រូវធ្វើ ដូចបានចែងនៅក្នុង IEP របស់ពួកគេ
មិនគួរចុះឈ្មោះចូលរៀនវិញទេ។

សិស្សពិការរបស់ខ្ញុំបានទទួលសញ្ញាប័ត្រដោយសារតែគ្រប់អាយុ (អាយុ ២១ ឆ្នាំ)។ តើសិស្សរបស់ខ្ញុំមានសិទ្ធិរៀនថ្នាក់ដដែលឡើងវិញបានដែរឬទេ?

មានសិទ្ធិ។ ប្រសិនបើសិស្សបានទទួលសញ្ញាប័ត្រដោយសារតែគ្រប់អាយុ សិស្សគួរតែត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះសម្រាប់ឆ្នាំសិក្សា ២០២១-២២។

តើនឹងមានអ្វីកើតឡើងប្រសិនបើសាលាក្នុងតំបន់របស់សិស្សខ្ញុំមានសិស្សគ្រប់ចំនួនហើយ?

គ្មានការធានាថាសិស្សដែលជ្រើសរើសរៀនថ្នាក់ដដែលឡើងវិញនឹងបន្តទៅរៀននៅសាលាដែលពួកគេបានចុះឈ្មោះចូលរៀនក្នុងកំឡុងឆ្នាំសិក្សា ២០២០-២០២១ នោះទេ។

តើសិស្សថ្នាក់មុនមត្តេយ្យរបស់ខ្ញុំមានសិទ្ធិរៀនមួយឆ្នាំថែមទៀតបានដែរឬទេ?

មិនបានទេ។ ច្បាប់អនុញ្ញាតឱ្យសិស្សានុសិស្សរៀនកម្រិតថ្នាក់ដដែល ហើយថ្នាក់មុនមត្តេយ្យមិនរាប់ថាជាកម្រិតថ្នាក់ទេ។

សិស្សរបស់ខ្ញុំនឹងចាប់ផ្តើមចូលរៀននៅពេលមានអាយុ ៦ ឆ្នាំ។ ខ្ញុំដឹងថា ច្បាប់របស់ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា គឺថាសិស្សរបស់ខ្ញុំនឹងចាប់ផ្តើមថ្នាក់ទីមួយ។ តាមច្បាប់នេះ តើពួកគេមានសិទ្ធិចាប់ផ្តើមថ្នាក់មត្តេយ្យជំនួសវិញបានដែរឬទេ?

មិនបានទេ។ មានតែសិស្សដែលបានចុះឈ្មោះចូលរៀននៅក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាក្នុងកំឡុងឆ្នាំសិក្សា ២០២០-២០២១ ប៉ុណ្ណោះដែលមានសិទ្ធិរៀនមួយឆ្នាំថែមទៀត។

ការអប់រំពិសេស

តើការកម្រិតអាយុក្នុង ជំពូក១៤ នៃក្រមរដ្ឋផិនស៊ីលវេនញ៉ា (Chapter 14 of the Pennsylvania Code) អនុវត្តសម្រាប់ឆ្នាំសិក្សា 2021-22 ដែរឬទេ?

អនុវត្ត។ អនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋ សិស្សពិការប្រហែលជាមិនអាចដាក់ក្នុងថ្នាក់ដែលរៀងតាមកាលនៃអាយុ
ពីសិស្សក្មេងបំផុត ទៅសិស្សចាស់បំផុត ដែលលើសពីកម្រិតទាំងនេះបានទេ
វាលែងតែមានករណីលើកលែងត្រូវបានសម្រេចថាសមស្រប ដោយក្រុម IEP របស់សិស្សនោះ
ហើយបានបង្ហាញភស្តុតាងត្រឹមត្រូវនៅក្នុង IEP។

ប្រសិនបើសិស្សពិការរបស់ខ្ញុំចុះឈ្មោះចូលរៀននៅឆ្នាំសិក្សា ២០២១-២០២២ តើគេនឹងផ្តល់ឲ្យពួកគេនូវ ការសិក្សាបន្ថែម (ESY) ក្នុងកំឡុងរដូវក្តៅ នៃឆ្នាំ២០២២ ដែរឬទេ?

ច្បាប់តម្រូវអោយ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា អនុវត្តតាម IEP
ក្នុងពេលថ្មីៗរបស់សិស្សទាំងអស់ដែលរៀនមួយឆ្នាំថែមទៀត។ ប្រសិនបើ IEP ក្នុងពេលថ្មីរបស់សិស្សមានសេវាកម្ម ESY
នោះក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ានឹងផ្តល់សេវាកម្មទាំងនោះនៅរដូវក្តៅ នៃឆ្នាំ២០២២ ។

តើការសម្រេចចិត្តក្នុងការរៀនថ្នាក់ដដែលឡើងវិញ ឬរៀនមួយឆ្នាំថែមទៀត គួរតែធ្វើឡើងដោយក្រុម IEP ឬអ្វី?

អត់ទេ។ ច្បាប់នេះបង្ហាញថា ការសម្រេចចិត្តត្រូវធ្វើឡើងដោយមាតាបិតា ឬអាណាព្យាបាល សម្រាប់សិស្សដែលមានអាយុក្រោម
១៨ ឆ្នាំហើយដោយសិស្សដែលមានអាយុ ១៨ ឆ្នាំឡើងទៅ។ ចំពោះការសម្រេចចិត្តរៀនមួយឆ្នាំថែមទៀត ច្បាប់បញ្ជាក់ថា
ការសម្រេចចិត្តត្រូវធ្វើឡើងដោយមាតាបិតា ឬអាណាព្យាបាល និងសិស្ស។

ប្រសិនបើអាចធ្វើទៅបាន ការិយាល័យអប់រំពិសេសនៃរដ្ឋផិនស៊ីលវេនញ៉ា (Pennsylvania Department of Education Bureau of
Special Education) សូមផ្តល់អនុសាសន៍ រាល់ការសម្រេចចិត្តដែលបានធ្វើសម្រាប់សិស្សានុសិស្សពិការ
ត្រូវធ្វើឡើងរួមគ្នាជាមួយក្រុម IEP ហើយក្រោយពីការពិនិត្យទិន្នន័យឡើងវិញ។

តើមានអ្វីកើតឡើងប្រសិនបើសិស្សពិការរបស់ខ្ញុំឈានចូលអាយុពេញវ័យមិនអាចផ្តល់ការយល់ព្រម ឬយល់ព្រម ក្នុងការរៀនមួយឆ្នាំថែមទៀត?

តាមច្បាប់រដ្ឋផិនស៊ីលវេនញ៉ា អាយុពេញវ័យសម្រាប់គោលបំណងនៃការអប់រំពិសេសគឺ ២១ ឆ្នាំ។
ក្នុងករណីដែលសិស្សពិការមិនអាច    ផ្តល់ការយល់ព្រម ឬយល់ព្រម ក្នុងការរៀនមួយឆ្នាំថែមទៀត មាតាបិតា ឬអាណាព្យាបាល
របស់សិស្សគួរតែតាមដានដំណើរការនៃការធានាសិទ្ធិក្នុងការសម្រេចចិត្តខាងការអប់រំ។

តើក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាត្រូវការកែសម្រួល IEP សម្រាប់សិស្សពិការដែលរៀនថ្នាក់ដដែលឡើងវិញ ឬរៀនមួយឆ្នាំថែមទៀត ដែរឬទេ?

IEPs គួរតែត្រូវកែសម្រួលឲ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាច្រើន។

តើក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា គួរបំពេញការវាយតម្លៃឡើងវិញសម្រាប់សិស្សពិការដែលរៀនថ្នាក់ដដែលឡើងវិញ ឬរៀនមួយឆ្នាំថែមទៀត ដែរឬទេ?

ការវាយតម្លៃឡើងវិញគួរតែធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាជាច្រើន។

តើក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា គួរតែចេញ សេចក្តីជូនដំណឹងអំពីការចាត់តាំងការអប់រំដែលបានផ្តល់អនុសាសន៍/សេចក្តីជូនដំណឹងដែលបានសរសេរទុកជាមុន (NOREP/PWN) តែប៉ុណ្ណោះឬ ប្រសិនបើសិស្សានុសិស្សពិការសម្រេចថា រៀនថ្នាក់ដដែលឡើងវិញ ឬរៀនមួយឆ្នាំថែមទៀត?

អត់ទេ។ NOREP/PWNs គួរតែចេញស្របតាមការតម្រូវនៃសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន ដែលចែងអំពីច្បាប់
និងបទប្បញ្ញត្តិជាច្រើន។